跳至正文
西哈努克省电视台 · 官方网站
登录

កូនចៅជំនិតទី៣របស់លោកចេន ហ្ស៊ីដែលបានចាប់ខ្លួននៅកម្ពុជាពាក់ព័ន្ធបទឆបោកតាមអនឡាញពេលនេះបញ្ជូនទៅដល់ចិនហើយ

KPS99TV历史原文 · 暂无当前语言译文

នៅថ្ងៃទី១៧មិថុនា លោក លីវ យិន ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយប្រចាំនៅកម្ពុជា គឺជាកូនចៅជំនិតលំដាប់ទី៣របស់លោក ចេន ហ្ស៊ី ត្រូវបានក្រសួងសន្តិសុខសាធារណៈចិន បញ្ចេញវីដេអូផ្លូវការនៃការចាប់នាំខ្លួនទៅដល់ប្រទេសចិនហើយ ក្រោយចាប់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅកម្ពុជា ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CC Times ។

បើតាមសារព័ត៌មានចិន CC Times បានដកស្រង់ប្រភពពីក្រសួងសន្តិសុខសាធារណៈចិន បានឱ្យដឹងថា ការចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្ម Online Scams លោក លីវ យិន គឺធ្វើឡើងដោយមានកិច្ចសហការគ្នាយ៉ាងល្អពីអាជ្ញាធរចិន និងកម្ពុជា ហើយត្រូវបានបញ្ជូនមកដល់ទឹកដីចិនវិញបានដោយជោគជ័យ។ CC Times បានបញ្ជាក់ថា ចិនបានចាត់ទុកការចាប់ខ្លួនលោក លីវ យិន គឺជាជោគជ័យថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា។

លោក លីវ យិន ត្រូវបានប៉ូលីសចិន តាមចាប់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ លោកគឺជាបងធំទី៣ បន្ទាប់ពីលោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន Prince Holding Group ហើយលោក លីវ យិន ត្រូវបានគេដឹងថា ជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Jinbei Group នៅកម្ពុជា ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scams។

បើតាមប្រភពពីប៉ូលីសចិន ចាប់តាំងពីឆ្នាំ២០២០ ក្រុមហ៊ុន Jinbei Group បានដំណើរការឆបោកក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តបទឧក្រិដ្ឋក្លែងបន្លំទូរគមនាគមន៍ និង ឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់។ លោក លីវ យិន គឺជាប់សង្ស័យពី បទឧក្រិដ្ឋហិង្សាធ្ងន់ធ្ងរដូចជា ការឃុំខ្លួនដោយខុសច្បាប់ និងបង្កើតឱ្យមានអំពើហិង្សាចេតនាជាច្រើនទៀត។

តាមសេចក្តីរាយការណ៍នានា លោក លីវ យិន តំណាងសភាពាណិជ្ជកម្ម អានហ៊ុយ ប្រចាំនៅកម្ពុជា ត្រូវបានចាប់ខ្លួននៅកម្ពុជា តាំងតែពីថ្ងៃទី៥ ខែមិថុនា នៅអគារខុនដូរមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានបញ្ជូនចេញពីកម្ពុជានៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការតឹងតែងបំផុត៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…