跳至正文
西哈努克省电视台 · 官方网站
登录

ឃាត់ខ្លួនមនុស្ស ៤០នាក់ករណីបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប

KPS99TV历史原文 · 暂无当前语言译文

កម្លាំងយោធាប្រចាំការស្ទាក់ចាប់បានជនល្មើស៤០នាក់ ខណៈមនុស្សជាង ១៦០ នាក់ទៀត បានរត់គេចខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបសកម្មភាពឆក់ត្រីក្តៅរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី ១៦ ដល់ ១៨ មិថុនា ២០២៦) នៅក្នុងតំបន់ការពារអភិរក្សអតីតឡូត៍លេខ២ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្រុមអ្នកលបលួចនេសាទទាំងនោះ ភាគច្រើនជាអ្នកភូមិកំពង់ប្រហុក និងភូមិថ្ងៃ ដែលរស់នៅក្បែរតំបន់ហាមឃាត់នោះ។

ជនសង្ស័យទាំង ៤០នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមសាកសួរផ្ទាល់ ដែលសរឱ្យឃើញថា ករណីនេះអាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ។

ទោះបីជាតំបន់អភិរក្សនោះមានកម្លាំងចម្រុះយាមកាមពីច្រើនស្ថាប័នក៏ដោយ ក៏ជនល្មើសរាប់រយនាក់នៅតែអាចចូលទៅរកស៊ីយ៉ាងអាណាធិបតេយ្យបានយ៉ាងងាយស្រួល។

នាយខណ្ឌរដ្ឋបាលជលផល អះអាងថាមិនបានដឹងពីរឿងបង្ក្រាបនេះឡើយ។

ប្រធានមន្ទីរបរិស្ថានខេត្ត ឆ្លើយថាជាប់រវល់ប្រជុំ ប៉ុន្តែបានសន្យាថានឹងដេញដោលសួរមន្ត្រីថ្នាក់ក្រោមដែលប្រចាំការនៅទីនោះ ហើយនឹងចាត់វិធានការច្បាប់ដាច់ខាត បើរកឃើញថាមានការបើកដៃ ឬពាក់ព័ន្ធនឹងបទល្មើសនេះ៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…