(ភ្នំពេញ) ៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃប្រទេសដាណឺម៉ាក ដែលជាព្រះប្រធានកិត្តិយសនៃសហគមន៍ The Olave Baden-Powell Society (OB-PS) បានថ្វាយព្រះរាជសារជូនពរយ៉ាងកក់ក្តៅ និងពោរពេញដោយសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។
តាមរយៈព្រះរាជសារនោះ ព្រះអង្គម្ចាស់ក្សត្រី Benedikte បានបួងសួងថ្វាយព្រះពរជ័យជូន សម្តេចព្រះវររាជមាតាជាតិខ្មែរ ឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រមទាំងទទួលបាននូវព្រះរាជសុភមង្គល និងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់ជានិរន្តរ៍។
ទន្ទឹមនឹងការថ្វាយ «ពានសមាជិកភាពជើងឯក» នេះដែរ ព្រះអង្គម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក ក៏បានបង្ហាញពីការកោតសរសើរដ៏ខ្ពង់ខ្ពស់ និងបានសង្កត់ធ្ងន់អំពីទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ (កម្ពុជា-ដាណឺម៉ាក) រួមទាំងការគាំទ្រយ៉ាងសកម្មចំពោះចលនាកាយឫទ្ធិនារីនៅក្នុងប្រទេសកម្ពុជាផងដែរ៕
ដោយ ៖ ឡាយ កុល



