跳至正文
西哈努克省电视台 · 官方网站
登录

សាឡាងកំពង់ចម្លងជីផាត កាត់បន្ថយតម្លៃឆ្លងរថយន្តតូចមកត្រឹម ១៨,០០០រៀល ក្នុងមួយជើង ចាប់ពីថ្ងៃទី២០ មិថុនា

KPS99TV历史原文 · 暂无当前语言译文

សហគមន៍អេកូទេសចរណ៍ជីផាត ខេត្តកោះកុង បានប្រកាសកែសម្រួលតម្លៃសេវាឆ្លងសាឡាងកំពង់ចម្លងជីផាត ដោយបញ្ចុះតម្លៃសម្រាប់រថយន្តតូចមកនៅត្រឹម ១៨,០០០រៀល ក្នុងមួយជើង។ ការកែសម្រួលនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ឈិត រតនៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង។

តារាងតម្លៃសេវាឆ្លងសាឡាងថ្មី មានដូចខាងក្រោម៖

រថយន្តតូច៖ ១៨,០០០រៀល ក្នុងមួយជើង

រថយន្តទម្ងន់ ២.៥តោន ដឹកទំនិញមិនលើស ៣តោន៖ ៣០,០០០រៀល

រថយន្តទម្ងន់ ៥តោន (ឆ្លងបានតែរថយន្តទទេ)៖ ៣០,០០០រៀល

ម៉ូតូធម្មតា៖ ២,០០០រៀល ក្នុងមួយគ្រឿង

ម៉ូតូធំ៖ ៤,០០០រៀល ក្នុងមួយគ្រឿង

សម្រាប់អ្នកជំងឺទូទៅ ឬករណីសង្គ្រោះបន្ទាន់ ជាពិសេសស្ត្រីមានផ្ទៃពោះ នឹងទទួលបានសេវាឆ្លងដោយឥតគិតថ្លៃ ២៤ម៉ោង។

ជាមួយគ្នានេះ សាឡាងដំណើរការចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០យប់។ អ្នកដំណើរទាំងអស់ត្រូវចុះពីលើរថយន្តអំឡុងពេលសាឡាងកំពុងឆ្លង ដើម្បីធានាសុវត្ថិភាព។

អាជ្ញាធរក៏បានជូនដំណឹងផងដែរថា ក្នុងករណីម្ចាស់រថយន្ត និងតៃកុងសាឡាងព្រមព្រៀងគ្នាឆ្លងក្រៅម៉ោងកំណត់ ប្រសិនបើកើតមានបញ្ហាណាមួយ ភាគីគ្រប់គ្រងសាឡាងនឹងមិនទទួលខុសត្រូវឡើយ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…