跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជានិងជប៉ុនចុះហត្ថលេខាលើកម្ចីឥណទានជាង ១៦០លានដុល្លារ សម្រាប់គម្រោងស្ដារប្រព័ន្ធធារាសាស្ត្រភាគនិរតីរាជធានីភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ ក៏ដូចជាឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារអាមេរិក សម្រាប់អនុវត្ត "គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)"។

តំណាងភាគីកម្ពុជា៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តំណាងភាគីជប៉ុន៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា។

ទំហំទឹកប្រាក់ហិរញ្ញប្បទាន៖ ឥណទានសម្បទាននេះមានចំនួនសរុប ២៤.២៣៧ លានយ៉េន (ស្មើនឹងប្រមាណ ១៦២,៧ លានដុល្លារអាមេរិក)។

គម្រោងកញ្ចប់ឥណទានទី៣នេះ ត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើគោលដៅចម្បងៗដូចជា៖

លើកកម្ពស់ផលិតភាពកសិកម្មនៅតាមតំបន់ជនបទ។

កាត់បន្ថយហានិភ័យ និងការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ តាមរយៈការស្តារ និងកែលម្អប្រព័ន្ធស្រោចស្រព ព្រមទាំងប្រព័ន្ធរំដោះទឹកដែលមានស្រាប់នៅប៉ែកខាងលិច ភាគនិរតីនៃរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាលជប៉ុននាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ វាក៏បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" រវាងប្រទេសទាំងពីរផងដែរ៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…