跳至正文
西哈努克省电视台 · 官方网站
登录

ប្រុងប្រយ័តុ្ន!!គ្រឿងសម្អាង៥មុខមានផ្ទុកសារធាតុគីមីធ្វើឱ្យមហារីកស្បែកត្រូវបានរកឃើញកំពុងចរាចរលើទីផ្សារ

KPS99TV历史原文 · 暂无当前语言译文

ក្រសួងសុខាភិបាល បានប្រកាសរកឃើញផលិតផលគ្រឿងសម្អាងចំនូន៥មុខមានផ្ទុកសាធាតុគីមីបារត និងសារធាតុគីមីអាស៊ីត សាលីស៊ីលិចលើសកម្រិតបទដ្ឋានស្តង់ដាដែលអាចបង្កឱ្យមានជំងឺមហារីកស្បែកកំពុងចរាចរនៅលើទីផ្សារ។ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នមុននឹងទិញគ្រឿងសម្អាងប្រើប្រាស់ត្រូវពិនិត្យមើលលតាបត្រប្រវេទន៍ដែលបិទលើសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមិថុនា។

ផលិតផលគ្រឿងសម្អាងទាំងនេះ ត្រូវបានរកឃើញបន្ទាប់ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង បានទិញសំណាកគ្រឿងសម្អាងមួយចំនួនដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដើម្បីបញ្ជូនទៅវិភាគគុណភាព។ ក្នុងចំណោមផលិតផលទាំងនោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញផលិតផលគ្រឿងសម្អាង៤មុខមានផ្ទុកសារធាតុគីមី បារត (Mercury) និង១មុខផ្សេងទៀតមានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។

ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា ផលិតផលគ្រឿងសម្អាងទាំង៥មុខនេះ ពុំមានលេខប្រវេតន៍ពីក្រសួងនោះឡើយ រួមមាន៖ ១. N-QUEEN Glow White Lotion, ២. OG Cosmetics Anti Acne & Whitening Night Cream, ៣. Kissme Vitamin Plus Premium Night Cream, ៤. Bliss Night Cream, ៥. Na Sar Clarith Advance Night Cream ។

ដោយឡែក ក្រសួងបានពន្យល់ថា ការដាក់សារធាតុគីមី បារត លើសកម្រិតបទដ្ឋានស្តង់ដាអាចបង្កផលប៉អពាល់ដល់សុខាភាព ដូចជា ខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។ ចំណែក សារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តងដាអាចបណ្តាលឱ្យខូចខាតរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម។

ដើម្បីចៀសវាងការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានគុណភាពតាមបទដ្ឋានស្តង់ដា ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករត្រូវប្រុងប្រយ័ត្នមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមមេត្តាពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវេចខ្ជប់ឱ្យបានត្រឹមត្រូវ និងសូមប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…