跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមម៉ាង ស៊ីណេតបង្ហាញផែនការឈ្លានពានរបស់ក្រុមចោរសៀមមកលើទឹកដីកម្ពុជា

历史原文 · 暂无当前语言译文

បន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុនដែលនាំឱ្យកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនក្នុងការវាយបកនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។ ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញពីសេនារីយ៉ូ នៃផែនការឈ្លានពានរបស់ក្រុមចោរសៀមមកលើទឹកដីកម្ពុជា ដែលឈានដល់ការផ្ទុះអាវុធ។

ផែនការឈ្លានពានរបស់ក្រុមចោរសៀមមកលើទឹកដីកម្ពុជា ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត បញ្ជា្កថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ 

១. ការយកករណីផ្ទុះមីន មកចោទប្រកាន់លើកម្ពុជា

២. បានដកទូតថៃពីប្រទេសកម្ពុជា និងបានបណ្តេញទូតកម្ពុជាចេញពីប្រទេសថៃ 

៣. ប្រកាសបិទច្រកចេញចូលប្រាសាទតាមាន់ធំ

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ 

-វេលាម៉ោង ០៦:៣០នាទីព្រឹក ក្រុមចោរសៀមឈ្លានពាន បានចាប់ផ្ដើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។

-នៅវេលាម៉ោង ០៧:០៤នាទីព្រឹក ក្រុមចោរសៀមឈ្លានពាន បានបង្ហោះដ្រូន រយៈពេល២នាទី នៅតំបន់ប្រាសាទតាមាន់ធំ។ 

-នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមចោរសៀមឈ្លានពាន បានបាញ់ឡើងលើ។ 

-នៅវេលាម៉ោង ០៨:៤៦នាទីព្រឹក ក្រុមចោរសៀមឈ្លានពាន បានបើកការបាញ់ប្រហារមុនមកលើវិរកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលវីរកងទ័ពកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

-បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក វីរកងទ័ពរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើ

ប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ក្រុមចោរសៀមឈ្លានពាន ដែលបានរំលោភលើបូរណភាពទឹកដីកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…