(ភ្នំពេញ)៖ កាលពីម្សិលមិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ដែលបានឈ្នះមេដាយ ៨គ្រឿង (មេដាយមាស២ មេដាយប្រាក់៣ មេដាយសំរិទ្ធ៣) ក្នុងព្រឹត្តិការណ៍ប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី១០ ដែលធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៣-១៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងចំណោមមេដាយចំនួន៨នោះ៖
• កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)
• កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)
• កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Open)
• កីឡាការិនី ទឹន សុវណ្ណបួរកែវ និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Women)
• កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Mixed)
• កីឡាករ សរ សុផានុត ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសាឯកត្តជនបុរស U21 Ju-Jitsu Fighting Male ក្រោម69 គ.ក)
• កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Men & Mixed)
• កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Women)៕
ប្រភព៖ តេឡេក្រាម សម្ដេចធិបតី
ដោយ៖ ធី លីថូ


