មន្ទីរផែនការខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក តោ មុនីសាក់ ប្រធានមន្ទីរផែនការខេត្ត និងតំណាងមន្ទីរ-អង្គភាព មន្រ្តីរដ្ឋបាលក្រុងស្រុកជាច្រើនរូបផ្សេងទៀត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ឡាយ ចាន់ដា


















