跳至正文
西哈努克省电视台 · 官方网站
登录

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចូលរួមអបអរសាទរខួបលើកទី៩៩ នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន នៅរាជធានីភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន ។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ មន្ត្រីយោធា និងភ្ញៀវកិត្តិយសជាច្រើនរូប។

ការចូលរួមរបស់ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ក្នុងពិធីនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបន្តពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ និងសន្តិសុខ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…