跳至正文
西哈努克省电视台 · 官方网站
登录

ពលករខ្មែររាប់ពាន់នាក់សម្រុកចេញពីប្រទេសថៃចូលកម្ពុជាវិញ តាមច្រកអន្តរជាតិដូងខេត្តបាត់ដំបង

历史原文 · 暂无当前语言译文

លោក ខុង យ៉ាតលួង ប្រធានស្នាក់ការច្រកអន្តរជាតិដូងបានឱ្យដឹងថា ពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញតាមច្រកអន្តរជាតិ នាថ្ងៃទី២៥ ខែកក្កដានេះ មានការកើនឡើង១០ទៅ២០ដង បើបៀបធៀបកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនកាលពីថ្ងៃទី២៤ ខែកក្កដា ២០២៥កន្លងទៅនេះ។

លោកបញ្ជាក់ថា មកទល់ព្រឹកម៉ោងជាង១០ព្រឹកឃើញពលករខ្មែរប្រមាណ៣ទៅ៤ពាន់នាក់ បានឈរតម្រង់ជួរចូលតាមច្រកថ្មើរជើង ដោយមានមន្រ្តីច្រកនិងមន្រ្តីពាក់ព័ន្ធសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យពលករខ្មែរចូលមកប្រទេសវិញបានទាំងអស់ ។

បើតាមតួលេខមន្រ្តីច្រកឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា មានពលរដ្ឋខ្មែរវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ចំនួន ៤៩០នាក់, ស្រី ២១៤នាក់, កុមារ ២៨នាក់, ក្នុងនោះពលករចំនួន ៤១៧នាក់, ស្រី ១៨៥នាក់ ប៉ុណ្ណោះ ។

មន្រ្តីច្រកបានអោយដឹងថា ច្រកអន្តរជាតិដូងបានបិទទ្វារទាំងស្រុង លើកលែងច្រកតូចបានបើក ឱ្យពលករខ្មែរវិលត្រឡប់ចូលប្រទេសវិញ។ មន្រ្តីច្រកអះអាងថា នឹងសម្របសម្រួលឱ្យពលករខ្មែរចូលមកប្រទេសវិញទាំងអស់ បើទោះមានចំនួនច្រើន និងកកស្ទះខ្លះក៏ដោយ។

បើតាមប្រធានច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបងវិញឱ្យដឹងថា ជាធម្មតាម៉ោង ៨ព្រឹកភាគីថៃបើកជាឯកតោភាគី ដោយឡែកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃបានបិទទ្វារទាំងស្រុងតែម្តង គឺបិទទាំងច្រកថ្មើរជើងផងដែរ។

លោកបញ្ជាក់ថា ច្រកអន្តរជាតិភ្នំដីមានសភាពស្ងប់ស្ងាត់មិនមានប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកប្រទេសវិញតាមច្រកនេះនោះទេ ។ ទោះបីយ៉ាងណាមន្រ្តីច្រក និងមន្រ្តីពាក់ព័ន្ធឈរជើងនៅមាត់ច្រកនេះជាប្រចាំ ដើម្បីត្រៀមអន្តរគមន៍នៅពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលប្រទេសវិញ។

បើតាមមន្រ្តីច្រកទ្វារឱ្យដឹងថា ដោយឡែកច្រកតំបន់៣ទៀតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ច្រកទ្វារតំបន់ព្រំដែនអូររំដួល ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ និងច្រកទ្វារតំបន់ព្រំដែន៤០០ ភាគីថៃបានបិទមិនដំណើរទាំងស្រុង នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

ដោយ៖ KPS99TV

评论

正在加载评论…