អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ ១,៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។
បើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ កាលពីព្រលប់ថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងទៀតថា សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀត មានប្រមាណជាង ២,៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ៕
ដោយ៖ ង៉ែត ពិសាន្ត








