跳至正文
西哈努克省电视台 · 官方网站
登录

សាលារៀន២៦០ទីតាំងត្រូវបានផ្អាកខណៈជនភៀសសឹក៣,៤៣៦គ្រួសារកំពុងនៅកន្លែងសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ

历史原文 · 暂无当前语言译文

សាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ក្រោយពីកងទ័ពឈ្លានពានថៃបានបើកការវាយប្រហារលើកម្ពុជា។ នេះបើតាមលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ  គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីទួលសុវត្ថិភាពទាំងអស់ ក្នុងខេត្តឧត្តរមានជ័យមានជនភៀសសឹកសរុបចំនួន ៣ ៤៣៦គ្រួសារ។

សូមជម្រាបថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ខណៈការផ្ទុះអាវុធដំបូងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ កងទ័ពឈ្លានពានថៃ បានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់ប្រាសាទតាក្របី តំបន់ភ្នំខ្មោច តំបន់មុំបី និងនៅតាមតំបន់ព្រំដែនកម្ពុជាផ្សេងៗទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…