រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងយុវជន ឯកឧត្តម ហង់ ជួនណារ៉ុន បានឱ្យដឹងថា «ថ្ងៃទី២៥ កក្កដា មានគ្រាប់ ៤ គ្រាប់ធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១+២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ»។
សូមជម្រាបថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ខណៈការផ្ទុះអាវុធដំបូងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ កងទ័ពឈ្លានពានថៃ បានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់ប្រាសាទតាក្របី តំបន់ភ្នំខ្មោច តំបន់មុំបី និងនៅតាមតំបន់ព្រំដែនកម្ពុជាផ្សេងៗទៀត៕
ដោយ៖ ង៉ែត ពិសាន្ត

