កងរាជអាវុធហត្ថខេត្តសៀមរាប បានចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆេះផ្ទះមួយកន្លែងបានទាន់ពេលវេលា ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ Hotline 1296 នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ហេតុការណ៍នេះបានកើតឡើងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្លាមៗបន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍គ្រប់គ្រងស្ថានការណ៍បានដោយជោគជ័យ។
ករណីនេះ មិនបណ្តាលឱ្យមានអ្នករងគ្រោះដល់អាយុជីវិត និងមិនឱ្យអគ្គិភ័យឆេះរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។
ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តសៀមរាប បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យទាក់ទងសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ តាមរយៈលេខ Hotline 1296 (ឥតគិតថ្លៃ ២៤ម៉ោង) ឬទំនាក់ទំនងតាម Telegram, WhatsApp និង CoolApp លេខ 088 93 94 567 នៅពេលជួបហេតុការណ៍អាសន្ន ឬត្រូវការជំនួយពីកងរាជអាវុធហត្ថ។ «សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
ដោយ៖ ប៉ៃ សុឃីម
















