跳至正文
西哈努克省电视台 · 官方网站
登录

គម្រោង COMET បង្កើតថ្នាលបណ្តុះកូនកោងកាងគ្មានប្លាស្ទិក ប្រើស្លឹកចាកជំនួស លើកកម្ពស់ទេសចរណ៍បៃតង និងជីវភាពសហគមន៍កែវផុស

KPS99TV历史原文 · 暂无当前语言译文

ថ្នាលបណ្តុះកូនកោងកាងនៅសហគមន៍នេសាទទេសចរណ៍កែវផុស ត្រូវបានសាងសង់ឡើងតាមបែបធម្មជាតិ ដោយប្រើស្លឹកចាកប្រក់ដំបូលជំនួសស្បៃប្លាស្ទិក ដែលជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរួមចំណែកការពារបរិស្ថានសមុទ្រប្រកបដោយចីរភាព។

សកម្មភាពនេះអនុវត្តក្រោមគម្រោង COMET ដែលផ្តោតលើការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ព្រមទាំងជំរុញការអភិវឌ្ឍសហគមន៍នេសាទអេកូទេសចរណ៍ឱ្យកាន់តែរឹងមាំ តាមរយៈ៖

កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់ការអភិរក្សបរិស្ថាន។

ស្តារ និងថែរក្សាព្រៃកោងកាង ជាប្រភពធនធានធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង។

បង្កើនឱកាសរកចំណូល និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ដែលស្និទ្ធស្នាលនឹងធម្មជាតិ។

ការអភិរក្សព្រៃកោងកាង មិនត្រឹមតែជួយការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទេសចរណ៍បៃតង និងសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។ សូមចូលរួមគាំទ្រ និងទស្សនាកម្សាន្តសហគមន៍កែវផុស ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិ។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…