跳至正文
西哈努克省电视台 · 官方网站
登录

ទឹកទន្លេមេគង្គនៅកំពង់ចាមហក់ឡើងដល់ ១០,០៤ម៉ែត្រ ខណៈព្រែក១១កន្លែងកំពុងទទួលរបបទឹកទន្លេ

KPS99TV历史原文 · 暂无当前语言译文


ស្ថានភាពទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម បានបន្តហក់ឡើងជាថ្មី ដោយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានឡើងដល់ ១០,០៤ម៉ែត្រ កើនឡើង ០,៧០ម៉ែត្រ បើធៀបនឹងថ្ងៃទី៧ ខែសីហា។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គបច្ចុប្បន្ន នៅតែទាបជាងកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន ដែលមានកម្ពស់ ១៥,២០ម៉ែត្រ។ ចំណែកឆ្នាំ២០២៥ កម្ពស់ទឹកនៅពេលដូចគ្នាមាន ១២,៥៤ម៉ែត្រ។

ការកើនឡើងនៃកម្ពស់ទឹកទន្លេមេគង្គ បានធ្វើឱ្យ ព្រែកចំនួន១១ ក្នុងចំណោមព្រែកសរុប៤១ នៅទូទាំងខេត្ត ទទួលរបបទឹកទន្លេមេគង្គ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងនោះ រួមមាន៖ ស្រុកកងមាស ៦ ក្នុងចំណោម ១៣ព្រែក, ស្រុកស្ទឹងត្រង់ ៣ ក្នុងចំណោម ៥ព្រែក និងស្រុកកំពង់សៀម ២ ក្នុងចំណោម ១១ព្រែក។

ស្ថានភាពកម្ពស់ទឹកនេះ ត្រូវបានអាជ្ញាធរនិងមន្ទីរជំនាញបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមវិធានការចាំបាច់ ប្រសិនបើកម្ពស់ទឹកបន្តកើនឡើង។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…