跳至正文
西哈努克省电视台 · 官方网站
登录

តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅអង្គការសហប្រជាជាតិ គេចពីក្រុមអ្នកសារព័ត៌មាន

历史原文 · 暂无当前语言译文

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅមុនបន្តិចនេះថា ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥៖ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប បានគេចពីក្រុមអ្នកសារព័ត៌មាន។

ឯកឧត្តម បន្ដថា ចំណែក តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅ អ.ស.ប បានជួបជាមួយអ្នកសារព័ត៌មាន និងបានឆ្លើយជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ 

តើហេតុអ្វី? ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ……មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់របស់ពួកគេមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងការបំផ្លាញទីតាំងស៊ីវិល និងទីសក្ការៈបូជា។ ចោរខ្លាចប៉ូលិស! 

រូបភាពនៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិយប់មិញ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…