跳至正文
西哈努克省电视台 · 官方网站
登录

ព្រៃកោងកាងទំនប់រលក៖ ស្រឡាញ់ធម្មជាតិ ការពារជីវចម្រុះ និងលើកកម្ពស់អេកូទេសចរណ៍សហគមន៍

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ផ្លាកសញ្ញាឈើធ្វើដោយដៃបែបធម្មជាតិ ត្រូវបានដំឡើងនៅតំបន់ព្រៃកោងកាង នៃ សហគមន៍នេសាទទេសចរណ៍ទំនប់រលក ដោយប្រើប្រាស់សម្ភារធម្មជាតិ និងស្នាដៃកែច្នៃរបស់សហគមន៍។ សកម្មភាពនេះមិនត្រឹមតែបង្កើនសោភ័ណភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការការពារបរិស្ថានសមុទ្រ។

សកម្មភាពនេះស្ថិតក្រោម គម្រោង COMET ដែលផ្តោតលើការគាំទ្រសហគមន៍មូលដ្ឋាន តាមរយៈ៖

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍ប្រកបដោយមេត្រីភាពបរិស្ថាន

ការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ការបង្កើតឱកាសការងារ និងចំណូលបន្ថែមជូនប្រជានេសាទ តាមរយៈទេសចរណ៍បៃតងប្រកបដោយចីរភាព

រួមគ្នាស្រឡាញ់ព្រៃកោងកាង ដើម្បីការពារធម្មជាតិ និងអនាគតសហគមន៍!

សូមអញ្ជើញមកទស្សនា សហគមន៍នេសាទទេសចរណ៍ទំនប់រលក ដើម្បីស្វែងយល់ពីសម្រស់ព្រៃកោងកាង ជិះទូកកម្សាន្ត និងចូលរួមគាំទ្រជីវភាពប្រជាសហគមន៍ក្នុងតំបន់៕

ដោយ ប៉ៃ សុឃីម

评论

正在加载评论…