ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ បេក្ខជនមួយចំនួនមកពីបណ្ដាខេត្ត បានជួបបញ្ហាសុខភាព ប៉ុន្តែក្រោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមានអាការៈធូរស្រាល បេក្ខជនមួយចំនួនអាចបន្តការប្រឡងឡើងវិញបាន។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីរក្សាកម្លាំង និងផ្តោតអារម្មណ៍បានល្អក្នុងការប្រឡង។
ក្រសួងក៏បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែង និងរក្សាស្មារតីឱ្យបានល្អ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ៕
ដោយ៖ ប៉ៃ សុឃីម

















