跳至正文
西哈努克省电视台 · 官方网站
登录

«គំរូដ៏ប្រសើរ! អាជីវករខេត្តព្រះសីហនុ ស្ម័គ្រចិត្តប្រគល់ទំនិញហួសកំណត់ជូនមន្ត្រីសាខា ក.ប.ប.ខេត្ត ដើម្បីកម្ទេចចោល ការពារសុខភាពពលរដ្ឋ»

KPS99TV历史原文 · 暂无当前语言译文

ម្ចាស់អាជីវកម្មមួយកន្លែង ស្ថិតនៅនៅតាមបណ្តោយផ្លូវលំ (អូរ៥) ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ បានស្ម័គ្រចិត្តធ្វើពិធីប្រគល់ទំនិញដែលផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ រួមមានទឹកដោះគោចិន និងយ៉ាអួ (Yogurt) ជូនដល់មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ ដើម្បីចាត់ចែងដុតកម្ទេចចោលទៅតាមនីតិវិធីច្បាប់។

សកម្មភាពដ៏គំរូនេះ គឺកើតចេញពីការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយជាប្រចាំពីសំណាក់មន្ត្រីសាខា ក.ប.ប.ខេត្ត នៅតាមបណ្តាឃ្លាំងស្តុក និងផ្សារទំនើបនានា ក្នុងខេត្តព្រះសីហនុ។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់ លោក សោម សេន អភិបាលរងក្រុងព្រះសីហនុ លោក ព្រហ្ម សុខជាវណ្ណដា

ប្រធានមន្ទីរពាណិជ្ជកម្ម តំណាងអយ្យការអមសាលាដំបូងខេត្ត និងលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ។

មន្ត្រីជំនាញបានបញ្ជាក់ថា រាល់ទំនិញខូចគុណភាពដែលទទួលបាននៅពេលនេះ នឹងត្រូវយកទៅកម្ទេចចោលស្របតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីច្បាប់ ដើម្បីចៀសវាងការចរាចរលើទីផ្សារ ដែលអាចបង្កផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…