跳至正文
西哈努克省电视台 · 官方网站
登录

«ក្រុងព្រះសីហនុ៖ បង្ក្រាបទីតាំងឆបោកអនឡាញ ១០កន្លែង ឃាត់ខ្លួនជនជាតិចិន ២៥នាក់ និងដកហូតឧបករណ៍អេឡិចត្រូនិកជាង ១០០គ្រឿង!»

KPS99TV历史原文 · 暂无当前语言译文

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហលើទីតាំងផ្ទះល្វែងចំនួន ១០កន្លែង ស្ថិតនៅភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងឧបករណ៍អេឡិចត្រូនិចពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ កុំព្យូទ័រយួរដៃចំនួន ៣០គ្រឿង និងទូរស័ព្ទដៃចំនួន ៨៥គ្រឿង។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន ២៥នាក់ (ក្នុងនោះមានស្រី ២នាក់)។ ក្នុងចំណោមពួកគេ៖
១៤នាក់ (ស្រី ២នាក់) ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង ១១នាក់ទៀត ត្រូវបានរកឃើញថាស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារស្របច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…