跳至正文
西哈努克省电视台 · 官方网站
登录

ពង្រឹងសមត្ថភាពភាសាកងទ័ព៖ មូលដ្ឋានសមុទ្ររាម បើកវគ្គហ្វឹកហ្វឺនភាសាអង់គ្លេស ក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីអូស្ត្រាលី

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកទី១៧ ខែសីហា ឆ្នាំ២០២៦នេះ មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលភាសាអង់គ្លេស ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម។

កម្មវិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពរបស់ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង និងជាតំណាងឱ្យ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង លោកវរសេនីយ៍ឯក TONY PECK នាយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

វគ្គសិក្សានេះ គឺជាជំហានគន្លឹះមួយក្នុងការពង្រឹងសមត្ថភាពផ្នែកភាសាបរទេសដល់យោធិនជើងទឹកកម្ពុជា ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…