跳至正文
西哈努克省电视台 · 官方网站
登录

ប្រុងប្រយ័ត្នខ្ពស់! ស្ថានភាពធាតុអាកាសទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ ២១ សីហា ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

KPS99TV历史原文 · 暂无当前语言译文

ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពធាតុអាកាសតាមតំបន់នីមួយៗរួមមាន៖

• តំបន់វាលទំនាប៖

សីតុណ្ហភាព៖ ចន្លោះពី ២៥°C ដល់ ៣៥°C

លក្ខខណ្ឌអាកាសធាតុ៖ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។

• តំបន់ខ្ពង់រាប៖

សីតុណ្ហភាព៖ ចន្លោះពី ២៤°C ដល់ ៣៤°C

លក្ខខណ្ឌអាកាសធាតុ៖ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៧០%។

• តំបន់មាត់សមុទ្រ៖

សីតុណ្ហភាព៖ ចន្លោះពី ២៥°C ដល់ ៣៥°C

លក្ខខណ្ឌអាកាសធាតុ៖ អាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។

ស្ថានភាពរលកសមុទ្រ៖ អាចមានរលកបោកបក់ក្នុងកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

សូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរ និងបងប្អូនប្រជានេសាទតាមសមុទ្រ មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕

ដោយ៖ ប៉ៃ សុឃីម 

评论

正在加载评论…