跳至正文
西哈努克省电视台 · 官方网站
登录

មនុស្ស ៨២នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រយៈពេល ២ថ្ងៃជាប់គ្នានៅខេត្តព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ រហូតឈានដល់ការឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ (ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីចំនួន ២នាក់) ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃជាប់គ្នា នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥ រសៀល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់និង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧ យប់ សមត្ថកិច្ចបានបន្តឃាត់ខ្លួនមនុស្សចំនួន ៥៣នាក់ បន្ថែមទៀត។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បំពេញនីតិវិធី និងបញ្ជូនទៅមណ្ឌលកែប្រែតាមច្បាប់។

ជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពគ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តទាំងមូល៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…