跳至正文
西哈努克省电视台 · 官方网站
登录

ផ្ទុះអា/វុ/ធនៅខេធីវីមួយកន្លែង ក្នុងក្រុងសៀមរាប អាជ្ញាធរចាប់ជនសង្ស័យបាន បញ្ជូនទៅតុលាការ អនុវត្តទោសតាមច្បាប់!

KPS99TV历史原文 · 暂无当前语言译文

(សៀមរាប)៖ យោងតាមបណ្ដាញទំនាក់ទំនង្គមហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់(ផ្ទុះអាវុធ) ប្រព្រឹត្តបទល្មើស នៅត្រង់ចំណុចបន្ទប់ខារ៉ាអូខេ នៃមណ្ឌលកំសាន្តផ្លាទីនឹម KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៦ យកទៅធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ ព្រំ ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ ទិញលក់រថយន្ត ទីកន្លែងកំណើត នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ៤៦A ផ្លូវ២៧៨ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ

ចំពោះករណីខាងលើនេះ ក្រោយពីកិច្ចប្រតិបត្តិការ និងការសាកសួរបានបញ្ចប់ លោកឧត្ដមសេនីយ៍ទោស្នងការ មិនលើកលែងជាដាច់ខាត និងបញ្ជាឱ្យមន្ត្រីជំនាញត្រូវតែកសាងសំណុំរឿង បញ្ជូនជនល្មើសទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីនេះមិនបណ្ដាលឱ្យមានរបួសស្នាមដល់ជនណានោះទេ ៕

ដោយ៖ ធី លីថូ

评论

正在加载评论…