នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៃមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានសម្របសម្រួល និងរៀបចំកម្មវិធីហ្វឹកហ្វឺនទ្រឹស្តីមេរៀនវេជ្ជសាស្ត្រ រវាងនាយនាវី-ពលនាវិក នៃនាវា HMS TAMAR របស់កងទ័ពជើងទឹកអង់គ្លេស និងនាយនាវី-នាយនាវីរង កងទ័ពជើងទឹកកម្ពុជា ចំនួន ២០រូប ក្រោមការដឹកនាំរបស់ លោក វរនាវីទោ ហ៊ុ ឡៃ នាយការិយាល័យហ្វឹកហ្វឺន មូលដ្ឋានសមុទ្ររាម។
កម្មវិធីហ្វឹកហ្វឺននេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ បង្កើនចំណេះដឹងជំនាញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ (កម្ពុជា-អង់គ្លេស)៕
ដោយ៖ ប៉ៃ សុឃីម











