跳至正文
西哈努克省电视台 · 官方网站
登录

UPDATE: ចាប់បានហើយ ជនដៃដល់ ដែលយកដបវា/យក្បាលបុរសម្នាក់ នៅខណ្ឌបឹងកេងកង កំពុងបញ្ជូនពីវៀតណាមមកខ្មែរវិញ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា ជនសង្ស័យឈ្មោះ ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែនមកវិញ(សូមបញ្ជាក់ ជនសង្ស័យខាងលើ បានត្រឡប់ដល់ព្រុំដែនវេលាម៉ោង23 .ជាង ដោយយប់ពេកត្រូវខាងមិត្ត វៀតណាមផ្អាកឆ្លងសិន។

ត្រូវឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ពេលភ្លឺទើបបើកឱ្យឆ្លងដែនចូលដីខ្មែរ ដោយមិត្តវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់ )។ បន្តិចទៀតជនសង្ស័យ ឆេង ភារុណ និងដឹកបន្តយកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ជនដៃដល់ខាងលើបានយកដបវា/យក្បាលបុរសម្នាក់ កាលពីពេលថ្មីៗនេះ នៅខណ្ឌបឹងកេងកង រហូតដល់ស្រាប់លលាក្បាល រួចរត់គេចខ្លួនឆ្លងដែនទៅប្រទេសវៀតណាម៕

ដោយ៖ ធី លីថូ

评论

正在加载评论…