(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាA បានគ្រងជើងឯកព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតពានរង្វាន់បាល់ទះសម្ដេចធិបតី ឆ្នាំ២០២៦នេះ មាន៤ក្រុមចូលរួមប្រកួតប្រជែងគ្នារួមមាន៖ ក្រុមបាលទះកម្ពុជាA ក្រុម«ដងណៃ ស៊ីតធី» របស់វៀតណាម ក្រុមបាល់ទះMBSAរបស់ម៉ាឡេស៊ី និងក្រុមកម្ពុជាB។
ព្រឹត្តិការណ៍នេះ ក្រុមបាល់ទះកម្ពុជា- A ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រជែង ៥ប្រកួតជាប់គ្នា ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំង MBSAដែលមានកីឡាករអ៊ីរ៉ង់៤រូបជួយក្រុមម្ចាស់ផ្ទះកម្ពុជា-A បានយកឈ្នះដាច់ ក្នុងពិន្ទុ ២៥-២៣, ២៥-២១ និង ២៥-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។
សូមបញ្ជាក់ថា ម្ចាស់ជើងឯកទទួលបានពានរង្វាន់អមជាមួយទឹកប្រាក់ ១០០លានរៀល លេខ២ទទួលបាន២០លានរៀល ខណៈក្រុមកម្ពុជា-B បានចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់១២លានរៀល៕
ដោយ៖ ធី លីថូ





