跳至正文
西哈努克省电视台 · 官方网站
登录

ចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយACU ក្នុងការប្រឆាំងអំពើពុករលួយ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយភាគីកម្ពុជា និងបង្កើតបរិយាកាសល្អសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងកម្ពុជា។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន បានថ្លែងថា

លោកមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមក្នុងពិធី បង្ហាញប្រគល់និងទទួលនូវសម្ភារៈការិយាល័យ ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ចំពោះអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ជាមួយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «ភាគីចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយភាគីកម្ពុជា និងបង្កើតបរិយាកាសល្អសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងកម្ពុជា»៕

ដោយ៖ ធី លីថូ

评论

正在加载评论…