ក្រោមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញពិពិធកម្មទីផ្សារ ពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក និងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារ ក្រសួងពាណិជ្ជកម្មតាមរយៈក្រុមការងារជំរុញការនាំចេញ បាននិងកំពុងអនុវត្តយុទ្ធនាការ «Made in Cambodia» យ៉ាងសកម្ម ដើម្បីនាំយកកសិផលកែច្នៃរបស់កម្ពុជា ឈានចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានបង្កើតជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំយកអត្តសញ្ញាណជាតិទៅកាន់ពិភពលោក៖
វិស័យស្រូវ-អង្ករប្រណីត៖ ក្រុមហ៊ុន Amru Rice បានពង្រីកកិត្យានុភាពអង្ករកម្ពុជាយ៉ាងរឹងមាំតាមរយៈម៉ាកយីហោសំខាន់ៗ៖
Comptoir du Grain (អង្ករផ្ការំដួល/Phka Malis): បានដាក់លក់លើធ្នើផ្សារទំនើប E.Leclerc នៅប្រទេសបារាំង។
Emerald River: កំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើទីផ្សារសហរដ្ឋអាមេរិក រួមទាំងធ្នើផ្សារទំនើបលក់ដុំខ្នាតយក្ស COSTCO Wholesale ផងដែរ។
Apsara Rice: បានដាក់លក់ក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ Cold Storage នៅប្រទេសសិង្ហបុរី និង DFI Retail Group ក្នុងទីក្រុងហុងកុង។
ផលិតផលស្វាយកែច្នៃ៖ មិនត្រឹមតែអង្ករនោះទេ ផលិតផលស្វាយកែច្នៃរបស់ក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ក៏បានឈរជើងយ៉ាងរឹងមាំលើធ្នើផ្សារទំនើប COSTCO ផងដែរ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាព និងស្តង់ដារដ៏គួរឱ្យមោទនភាពរបស់កសិផលខ្មែរ៕
ដោយ៖ ប៉ៃ សុឃីម
មោទនភាពកសិផលខ្មែរលើឆាកអន្តរជាតិ៖ ឈានជើងចូលទីផ្សារពិភពលោកក្រោមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល
KPS99TV历史原文 · 暂无当前语言译文
