ក្មេងទំនើងចំនួន២ក្រុម ដែលបានប្រើហិង្សាវាយគ្នាទៅវិញទៅមក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខក្លឹបXZOOM ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាបឃាត់ខ្លួនបានចំនួន៧នាក់។
នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សម្ភារះដកហូតបានរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង
១- ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JN-8044 ។
២-ម៉ាក SUZUKI NEX ស៊េរីឆ្នាំ ២០២៦ ពាក់ស្លាកលេខភ្នំពេញ1MK-1366 ។
និង៣-ម៉ាក ហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415 ។
បច្ចុប្បន្ន ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែកបក្ខពួកនៅសល់ ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន យកមកអនុវត្តទោសតាមច្បាប់៕
ដោយ៖ ធី លីថូ



