跳至正文
西哈努克省电视台 · 官方网站
登录

សូមប្រុងប្រយ័ត្ន! កុំចុចលើតំណភ្ជាប់ (Link) ក្នុងសារបោកបន្លំក្លែងបន្លំជាក្រុមហ៊ុន Telegram

KPS99TV历史原文 · 暂无当前语言译文

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ សារបោកបន្លំដែលក្លែងបន្លំជាក្រុមហ៊ុន Telegram។

ជនខិលខូចអាចក្លែងបន្លំអត្តសញ្ញាណជាក្រុមហ៊ុន Telegram ដើម្បីបង្កើតការជឿទុកចិត្ត និងបន្លំឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ (Link) ដែលផ្ញើមកក្នុងសារ។

សារបោកបន្លំទាំងនេះអាចអះអាងថា ប្រសិនបើអ្នកមិនចុចលើតំណភ្ជាប់ភ្លាមៗ គណនី Telegram របស់អ្នកនឹងត្រូវបានបិទ ឬបាត់បង់ក្នុងរយៈពេលខ្លី។ នេះជាវិធីសាស្ត្រមួយដែលជនខិលខូចប្រើដើម្បីបញ្ឆោតអ្នកប្រើប្រាស់៕

ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…