ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងបី រួមមាន ព្យុះទី១៨ «សូដេល» (Saudel), ព្យុះទី២២ «អេតាវ» (Etau) និង ព្យុះទី២៣ « ក៏ដោយ ក៏ឥទ្ធិពលរំសាយរបស់ព្យុះទាំងនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% និងរលកសមុទ្រចាប់ពី០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកនេសាទនៅតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕
ដោយ៖ ប៉ៃ សុឃីម
កម្ពុជាទទួលឥទ្ធិពលប្រយោលពីព្យុះចំនួន៣ ធ្វើឲ្យស្ថានភាពមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ សីហា
KPS99TV历史原文 · 暂无当前语言译文






