跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្ទាល់ដល់ពលរដ្ឋក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ

KPS99TV历史原文 · 暂无当前语言译文

ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងជីវភាពពលរដ្ឋរងគ្រោះនៅស្រុកចិត្របូរី និងក្រុងក្រចេះ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមបានដាក់ចេញនូវការណែនាំ និងវិធានការសំខាន់ៗរួមមាន៖ ការការពារសុខភាព និងសុវត្ថិភាព ក្រើនរំលឹកពលរដ្ឋឱ្យអនុវត្តអនាម័យ «រស់នៅស្អាត ហូបស្អាត ផឹកស្អាត» ដើម្បីចៀសវាងជំងឺឆ្លងនានា។

ត្រូមតាមដានព័ត៌មាននិង ជំរុញឱ្យតាមដានកម្ពស់ទឹកជាប្រចាំ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរឱ្យបានទាន់ពេល។

ការស្ដារការខូចខាតកសិកម្មឯកឧត្តមបាន ណែនាំឱ្យមន្ទីរកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យខូចខាតឱ្យបានច្បាស់លាស់ ដើម្បីត្រៀមលទ្ធភាពស្ដារដំណាំស្រូវជូនកសិករ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការវាយតម្លៃហានិភ័យ និងជំរុញវិធានការឆ្លើយតបនានា ដោយផ្តោតជាចម្បងលើការការពារអាយុជីវិត និងការធានាផ្ដល់ការគាំទ្រចាំបាច់ដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…