跳至正文
西哈努克省电视台 · 官方网站
登录

អបអរសាទរ! សត្វផ្សោតទន្លេមេគង្គ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយកម្ពុជា-ចិន សហការអភិរក្ស

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជា បានសហការគ្នាទទួលបានលទ្ធផលគួរឱ្យត្រេកអរក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន បានថ្លែងថា ដោយសារកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងអភិរក្សជាបន្តបន្ទាប់ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងពី៩០ក្បាល នៅឆ្នាំ២០២០ ដល់១១៦ក្បាល នៅឆ្នាំ២០២៦។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាភស្តុតាងនៃភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ។ សូមឱ្យកម្ពុជា-ចិនបន្តធ្វើការជាមួយគ្នា ដើម្បីការពារសត្វដ៏មានតម្លៃនេះនៅក្នុងទន្លេមេគង្គបន្ថែមទៀត៕ ដោយ៖ ធី លីថូ

评论

正在加载评论…