跳至正文
西哈努克省电视台 · 官方网站
登录

ស្ទឹងត្រែងមានស្រុកចំនួន៦ រងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ខណៈអាជ្ញាធរកំពុងញាប់ដៃញាប់ជើងជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព!

KPS99TV历史原文 · 暂无当前语言译文

(ស្ទឹងត្រែង)៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅភូមិវាលខ្សាច់ និងភូមិឋាឡាបរីវាត់ ក្នុងឃុំថាឡាបរីវ៉ាត់ និងភូមិអូរស្វាយ ភូមិអន្លង់ស្វាយ, ភូមិអូររ៉ៃ, ភូមិកាំចាម ក្នុងឃុំកាំចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ជាលទ្ធផលនៅភូមិសាស្រ្តខាងលើ មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៣៦៣គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១០គ្រួសារ ខណៈមកទល់ពេលនេះ ប្រជាពលរដ្ឋបានវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីស្ថានភាពទឹកបានចុះស្រកវិលមករកភាពប្រក្រតីឡេីងវិញ។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើអនាម័យ ដោយប្រើទឹកស្អាត បរិស្ថានជុំវិញស្អាត និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងពីជំងឺដែលអាចកើតមានក្រោយទឹកជំនន់។

បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រមូលទិន្នន័យអ្នករងគ្រោះ និងស្វែងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅធានាសុខសុវត្ថិភាព ព្រមទាំងឆ្លេីយតបឲ្យទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួលឡេីងវិញ។

សូមជម្រាបថា បើយោងតាមរបាយការណ៍ គ.ជ.គ.ម.

អំឡុងពេលទឹកជំនន់មេគង្គនេះ ក្នុងខេត្តស្ទឹងត្រែងកើនឡើង បានរងផលប៉ះពាល់ស្រុកចំនួន៦ រួមមាន៖ ស្រុកសេសាន្ត, ស្រុកសៀមបូក,ស្រុកសៀមប៉ាង,ក្រុងស្ទឹងត្រែង, ស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ស្មើនិង២៣ឃុំ៕

ដោយ៖ ធី លីថូ

评论

正在加载评论…