(បាត់ដំបង)៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនាំយកថវិកា និងអំណោយមួយចំនួន ជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការនគរបាលខេត្តប៉ៃលិន នៅបរិវេណស្នងការដ្ឋានខេត្តបាត់ដំបង។
ចំពោះគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ មួយចំនួនត្រូវបានប្រគល់ជូន៖
១.វរសេនាតូចនគរបាលការពារព្រំដែន លេខ ៨១៧, ៨១៩, ៨២៣, ៣១០, ៨២១ ដោយក្នុងមួយវរសេនា ទទួលបាន៖
- ថវិកា ចំនួន ១០លានរៀល
- អង្ករ ចំនួន ២តោន
- មីជាតិ ចំនួន ២០០កេស
- ត្រីខមាតុភូមិ ចំនួន ២០កេស
- ត្រីងៀត ចំនួន ៣០គីឡូក្រាម
- សាច់ក្រក ចំនួន ៣០គីឡូក្រាម
- ឆៃប៉ូវផ្អែក ចំនួន ២០គីឡូក្រាម
- ទឹកត្រី ចំនួន ៣០យួរ
- ទឹកស៊ីអ៉ីវ ចំនួន ២០យួរ
- ទឹកបរិសុទ្ធ ចំនួន ១០០កេស
- តង់ ទំហំ ៤ x ៦ម៉ែត្រ ចំនួន ៣០តង់
២.វរសេនាតូចនគរបាលការពារព្រំដែន លេខ ៨២១ ទទួលបានអង្រឹង ចំនួន ៥០ បន្ថែមលើសម្ភារខាងលើ។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង៣.ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងមួយស្នងការដ្ឋាន ទទួលបានថវិកា ចំនួន១០លានរៀល៕
ដោយ៖ ធី លីថូ






