跳至正文
西哈努克省电视台 · 官方网站
登录

បង្ក្រាបដូចភ្លៀងរលឹម! កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបសំបុក Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរ ៣៧នាក់ រួមទាំងវត្ថុតាងជាច្រើន

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ប្រតិបត្តិការបោសសម្អាតល្បែងស៊ីសង និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅខេត្តព្រះសីហនុ នៅតែបន្តយ៉ាងក្តៅគគុក។ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ក្រោមការណែនាំពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាលទ្ធផល កម្លាំងជំនាញបានរកឃើញ និងដកហូតសម្ភារ-ឧបករណ៍អេឡិចត្រូនិចដែលពាក់ព័ន្ធនឹងសកម្មភាពឆបោក រួមមាន៖ កុំព្យូទ័រ All-In-One ចំនួន ០៥គ្រឿង ទូរស័ព្ទដៃចំនួន ១១០គ្រឿង និង រថយន្តចំនួន ០១គ្រឿង។

ទន្ទឹមនឹងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៣៧នាក់ (ស្រី ០២នាក់) រួមមាន៖ជនជាតិខ្មែរ៖ ០២នាក់ (ស្រី ០១នាក់)ជនជាតិចិន៖ ៣៤នាក់ (ស្រី ០១នាក់ ក្នុងនោះ ២៣នាក់គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ)ជនជាតិមីយ៉ាន់ម៉ា ០១នាក់ (ប្រុស គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ)។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…