跳至正文
西哈努克省电视台 · 官方网站
登录

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងប្រកាសផ្ទេរសម្រួលភារកិច្ច-តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ

KPS99TV历史原文 · 暂无当前语言译文

កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។

ក្នុងឱកាសនោះដែរក៏មានការប្រារព្ធពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ។

ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោកអធិការនគរបាលក្រុង-ស្រុកទាំង ៦

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង ២៩ ទូទាំងខេត្ត។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀតសម្រាប់ខែបន្ទាប់៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…