跳至正文
西哈努克省电视台 · 官方网站
登录

សម្ដេចធិបតី អបអរសាទរបេក្ខជនជាប់បាក់ឌុបឆ្នាំនេះ ដែលទទួលបានលទ្ធផលល្អប្រសើរ និងលើកទឹកចិត្តអ្នកធ្លាក់ កុំបាក់ទឹកចិត្ត ខំប្រឹងរៀនបន្ថែមទៀត

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥-២០២៦ ដែលទទួលបានលទ្ធផលល្អប្រសើរ និងបានលើកទឹកចិត្តអ្នកដែលប្រឡងធ្លាក់ ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀត។

តាមបណ្ដាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានថ្លែងថា«សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦នេះ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង»។

សូមបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ២០២៦នេះ មានចំនួន ១២៥ ៩៧៥នាក់ ត្រូវជា៨៤.០៦% នៃបេក្ខជនប្រឡងសរុប៕

ដោយ៖ ធី លីថូ

评论

正在加载评论…