跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ ៤.៦៥០កន្លែង សម្រាប់ឆ្នាំ២០២៦-២០២៧

KPS99TV历史原文 · 暂无当前语言译文

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់

អាហារូបករណ៍ដ៏ថ្លៃថ្លាចំនួន ៤.៦៥០ កន្លែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

លទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បង្ហាញថា បេក្ខជនប្រឡងជាប់មានចំនួន ១២៥ ៩៧៥នាក់ ស្មើនឹង ៨៤,០៦ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡង។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។

ក្នុងចំណោមអ្នកប្រឡងជាប់ទាំងអស់ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២ ០២២នាក់ ដោយសិស្សស្រីមានចំនួន ៥៣,៤៦ភាគរយ។ ចំណែកនិទ្ទេស B មាន ៨ ៨៤៨នាក់ និទ្ទេស C មាន ២៣ ៤២២នាក់ និទ្ទេស D មាន ៤៤ ៨៦៩នាក់ និងនិទ្ទេស E មាន ៤៦ ៨១៤នាក់។ តាមការបែងចែកតាមរាជធានី-ខេត្ត រាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ចំនួន ៧៨៣នាក់ បន្ទាប់មកខេត្តកណ្តាល ១៨៦នាក់ និងខេត្តសៀមរាប ១៦៨នាក់។

ជាមួយនឹងការប្រកាសលទ្ធផលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរដល់បេក្ខជនដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្តដល់បេក្ខជនដែលទទួលបានលទ្ធផលមិនទាន់គាប់ប្រសើរ កុំឱ្យបាក់ទឹកចិត្ត ប៉ុន្តែត្រូវបន្តខិតខំរៀនសូត្របន្ថែម ដើម្បីត្រៀមប្រឡងនៅឆ្នាំក្រោយ ឬជ្រើសរើសការសិក្សាជំនាញវិជ្ជាជីវៈ និងកម្រិតសិក្សាបន្ទាប់ សម្រាប់អភិវឌ្ឍចំណេះដឹង និងជំនាញ និងចាប់យកអាជីពច្បាស់លាស់សម្រាប់អនាគត៕

ដោយ៖ សុភ័ក្រ្ដ

评论

正在加载评论…