跳至正文
西哈努克省电视台 · 官方网站
登录

ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីនិងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ពិភាក្សាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដើម្បីគាំទ្រដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី

KPS99TV历史原文 · 暂无当前语言译文

លោកឯកអគ្គរាជទូត Dominic បានជួបពិភាក្សាជាមួយ លោកជំទាវ កឹម មនោវិទ្យា ដែលទើបត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី។ ជំនួបនេះធ្វើឡើងក្នុងក្របខណ្ឌនៃការចូលរួមជាប្រចាំរបស់ស្ថានទូតព្រីតថេន ជាមួយភាគីពាក់ព័ន្ធនានានៅទូទាំងប្រទេស ដោយផ្តោតលើការផ្លាស់ប្តូរយោបល់ និងការពង្រឹងការយល់ដឹងរួមលើបញ្ហាសំខាន់ៗ។

ក្នុងជំនួប លោកឯកអគ្គរាជទូត Dominic និងលោកជំទាវ កឹម មនោវិទ្យា បានពិភាក្សាអំពីតួនាទីថ្មីរបស់លោកជំទាវ ក្នុងនាមជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ព្រមទាំងផ្លាស់ប្តូរទស្សនៈរៀងៗខ្លួនជុំវិញស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរក៏បានលើកឡើងពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិ និងសារៈសំខាន់នៃការបន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហានានាដោយសន្តិវិធី។

ស្ថានទូតព្រីតថេន បានបញ្ជាក់ជំហរបន្តចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះភាពតានតឹងដែលកំពុងកើតមាននៅតាមបណ្តោយព្រំដែន។ ការបន្តកិច្ចសន្ទនា និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។

សូមបញ្ជាក់ថា ក្រោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ តួនាទីជាប្រេសិតពិសេស គឺមានភារកិច្ចក្នុងការទំនាក់ទំនងផ្នែកធុរកិច្ច និងបញ្ហាព្រំដែនជាមួយប្រទេសក្បែរខាង ក្នុងក្របខណ្ឌអន្តរជាតិ៕អត្ថបទដោយ៖ សុភ័ក្រ្ត

评论

正在加载评论…