跳至正文
西哈努克省电视台 · 官方网站
登录

ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រួចយកខ្សែចងថ្មទម្លាក់ស្រះទឹកបំបាត់ភស្តុតាង

KPS99TV历史原文 · 暂无当前语言译文

(ស្ទឹងត្រែង)៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបំបែកសំណុំរឿងឃាតកម្មដ៏កក្រើកមួយឈានទៅដល់ការក្របួចខ្លួនជនដៃដល់ម្នាក់ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការក្តៅគគុកនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា សុផាន់ ស្នងការរង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតក្នុងស្រះទឹក ស្ថិតនៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ដោយមានសភាពបែកផុងលលាដ៍ក្បាល និងមានខ្សែចងផ្អោបដុំថ្មធំៗជាប់នឹងដងខ្លួនយ៉ាងសាហាវឃោរឃៅ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ យែម ភ័ក្រ អាយុ ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានឆ្លើយសារភាពដោយឥតលាក់លៀមថាខ្លួនពិតជាបានប្រើដំបងឈើជ្រុងវាយសម្លាប់ជនរងគ្រោះឈ្មោះ រឹន សារ៉ាត់ អាយុ ៤០ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងប្រាកដមែនដោយសារតែទាន់ជនរងគ្រោះកំពុងធ្វើសកម្មភាពលួចអាគុយត្រាក់ទ័ររបស់ខ្លួន។ ក្រោយកើតហេតុ ដោយសារភាពភ័យខ្លាច និងចង់បំបាត់ភស្តុតាង ជនសង្ស័យក៏បានយកខ្សែមកចងសពផ្អោបជាមួយដុំថ្ម រួចទម្លាក់ចូលទៅក្នុងស្រះទឹកតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕

 អត្ថបទដោយ៖ ស្រីពី

评论

正在加载评论…