跳至正文
西哈努克省电视台 · 官方网站
登录

ខែសីហា! នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២០០ករណី ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់

KPS99TV历史原文 · 暂无当前语言译文

摘要

Click KPSTV To Know More!

(ភ្នំពេញ)៖ ពេញមួយខែសីហាកន្លងទៅនេះ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងម៉ឺងម៉ាត់បំផុត ដោយបង្ក្រាបបទល្មើស ជាង២២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣១៨នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ថយចុះចំនួន ២៧នាក់ ធៀបនឹងខែកក្កដា។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បទល្មើសទាំងនោះ មានជាអាទិ៍ បទល្មើសលួច១១១ករណី ឆក់៩ករណី ប្លន់៥ករណី ឆបោក៩ករណី ហិង្សា៥៥ករណី រំលោភសេពសន្ថវៈ១៣ករណី បំពានផ្លូវភេទ៣ករណី ប្រើប្រាស់អាវុធខុសច្បាប់៥ករណី ឃាតកម្ម១៩ករណី និងបង្ខាំងមនុស្សខុសច្បាប់២ករណី។ បទល្មើសទាំងនេះ មានក្នុងភូមិសាស្ត្ររួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង៕ដោយ៖ ធី លីថូ


评论

正在加载评论…