跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាលសិស្សបឋម អំពីការងារអភិរក្សរមណីយដ្ឋានអង្គរ!

KPS99TV历史原文 · 暂无当前语言译文

(សៀមរាប)៖ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារា កុមារី ដែលជាយុវជនជំនាន់ក្រោយរស់នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយអង្គការមរតកខ្មែរ (KHO) រៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ស្តីពី «ប្រវត្តិការងារអភិរក្សរមណីយដ្ឋានអង្គរ» ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល។ វគ្គអប់រំនេះ បានបង្រៀនដោយគ្រូបង្គោល លោក អន សុភាព បង្ហាត់បង្ហាញសិស្សនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

កត្តាបណ្តាលឱ្យសំណង់ប្រាសាទបុរាណខ្មែរទទួលរងការខូចខាត និងទ្រុឌទ្រោម ដែលបណ្តាលមកពីកត្តាធម្មជាតិ អាយុកាល ដោយការឆ្លងកាត់ពេលវេលារាប់រយនិងពាន់ឆ្នាំ ធ្វើឱ្យសម្ភារៈសំណង់ចុះទ្រុឌទ្រោម និងពុកផុយទៅតាមសម័យកាល លើសពីនេះអាកាសធាតុ ដែលបានប្រែប្រួលសីតុណ្ហភាពពីកម្ដៅ សំណើម ខ្យល់ និងភ្លៀង បង្កឱ្យដុំថ្មប្រាសាទប្រេះស្រាំ និងបាក់បែក ព្រមទាំងទឹកជំនន់និងការហូរច្រោះ ដោយលំហូរទឹកភ្លៀង បណ្តាលឱ្យគ្រឹះប្រាសាទស្រុតចុះ ឬជញ្ជាំងទ្រេត។

ព្រមជាមួយនេះ ដើមឈើធំៗ និងរុក្ខជាតិនានាដែលដុះចាក់ឫសជ្រៅក្នុងចន្លោះថ្ម បានរុញច្រានដុំថ្ម និងគ្រឹះសំណង់ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទប្រឈមនឹងការដួលរលំដែរ។ ទន្ទឹមនឹងនេះ កត្តាមនុស្ស មានសង្គ្រាម និងភាពអសន្តិសុខ ដូចជាសង្គ្រាមនាអតីតកាលច្រើនឆ្នាំ បានបង្កការខូចខាតដោយផ្ទាល់តាមរយៈការទម្លាក់គ្រាប់ បាញ់ប្រហារជាដើម។ បន្ថែមពីនេះ ភាពអសន្តិសុខបានបើកឱកាសឱ្យមានការលួចជីកនិងជួញដូរវត្ថុបុរាណ ការដាប់គាស់យករូបចម្លាក់ ផ្ទាំងចម្លាក់ និងការជីកកកាយតាមស្ថានីយបុរាណផ្សេងៗ។

មូលហេតុមួយទៀតទាក់ទងនឹងការផ្លាស់ប្ដូររាជធានី និងការបោះបង់ចោលនាអតីតកាល ធ្វើឱ្យសំណង់ប្រាសាទខ្វះការថែទាំ និងជួសជុលទាន់ពេលវេលា។

ដើម្បីបង្កើនចំណេះដឹងដល់សិស្ស យើងបានបង្ហាញពីប្រវត្តិការងារអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ដែលការងារអភិរក្សអង្គរបានចាប់ផ្តើមជាផ្លូវការនៅដើមសតវត្សរ៍ទី២០ ដោយសាលាបារាំងចុងបូព៌ា (EFEO) និងការបង្កើត «អភិរក្សដ្ឋានអង្គរ» នៅឆ្នាំ១៩០៨។ ការងារនេះបានវិវឌ្ឍជាបន្តបន្ទាប់ រហូតឈានដល់ការបង្កើត អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥៕អត្ថបទដោយ៖ ស្រីពី

评论

正在加载评论…