跳至正文
西哈努克省电视台 · 官方网站
登录

ពីវាលរងគ្រោះដោយសារគ្រាប់មីន មកជាដីមាសនៃការអភិវឌ្ឍ៖ កម្ពុជាបោះជំហានថ្មីមួយទៀតឆ្ពោះទៅរកសុវត្ថិភាពពេញលេញ

KPS99TV历史原文 · 暂无当前语言译文

កាលពីអតីតកាល ក្រោយភ្លើងសង្គ្រាមបានរលត់ទៅ ពលរដ្ឋកម្ពុជាជាច្រើនត្រូវរស់នៅទាំងភ័យខ្លាច ដោយសារសំណល់ជាតិផ្ទុះនិងគ្រាប់មីនបង្កប់ក្នុងដី បានឆក់យកអាយុជីវិត និងបង្ករបួសពិការភាពឥតឈប់ឈរ។ កសិករត្រូវបង្ខំចិត្តឈរមើលដីស្រែដ៏មានជីជាតិពីចម្ងាយដោយមិនហ៊ានបង្កបង្កើនផល ចំណែកកុមារតូចៗក៏មិនអាចធ្វើដំណើរទៅរៀនដោយសុវត្ថិភាពបានដែរ ខណៈសហគមន៍ទាំងមូលត្រូវបានហ៊ុមព័ទ្ធដោយការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។យ៉ាងណាមិញ ឆ្លងកាត់ការខិតខំប្រឹងប្រែងបោសសម្អាតយ៉ាងសកម្មអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡាពីតំបន់គ្រោះថ្នាក់ មកជាដីមានសុវត្ថិភាពវិញជាស្ថាពរ។ សមិទ្ធផលនេះមិនត្រឹមតែកាត់បន្ថយអត្រាជនរងគ្រោះឱ្យនៅកម្រិតទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្វែរ «ដីដែលគេធ្លាប់ខ្លាចរអា» ឱ្យក្លាយទៅជាចម្ការដំណាំ សាលារៀន និងតំបន់ទាក់ទាញគម្រោងវិនិយោគយ៉ាងសម្បូរបែបសម្រាប់សេដ្ឋកិច្ចជាតិ។

ការលើកឡើងដ៏មានអត្ថន័យនេះ ត្រូវបានថ្លែងដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តបេសកកម្មលុបបំបាត់ការគំរាមកំហែងពីគ្រាប់មីនឱ្យអស់ពីកម្ពុជា។អត្ថបទដោយ៖ ស្រីពី

评论

正在加载评论…