ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅចំគន្លងផ្លូវដើរនៃព្យុះទី២៤ ឈ្មោះ «ក្រវ៉ាន់» (Krovanh) និងព្យុះទី១៨ ឈ្មោះ «សូដេល» (Saudel) ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះទាំងពីរនេះនៅតែបន្តគ្របដណ្តប់លើផ្ទៃប្រទេស។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ មានការប្រែប្រួល។
តំបន់វាលទំនាប៖សីតុណ្ហភាព ចន្លោះពី ២៥°C ដល់ ៣៦°C ស្ថានភាពមេឃ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖សីតុណ្ហភាព ចន្លោះពី ២៤°C ដល់ ៣៥°C ស្ថានភាពមេឃ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០%។
តំបន់មាត់សមុទ្រ៖សីតុណ្ហភាព ចន្លោះពី ២៥°C ដល់ ៣៤°C ស្ថានភាពមេឃ និងសមុទ្រ៖ អាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី ៣០% រីឯរលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧០ ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកនេសាទតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងទឹករលក៕ដោយ៖ ប៉ៃ សុឃីម



