跳至正文
西哈努克省电视台 · 官方网站
登录

ជើងខ្លាំងឆ្លងដែនជាប់អន្ទាក់! គយព្រលានយន្តហោះអន្តរជាតិតេជោ ស្ទាក់ចាប់ជនបរទេសម្នាក់ ជាមួយកញ្ឆាជិត ៣៥ គីឡូក្រាម

历史原文 · 暂无当前语言译文

ជនបរទេសម្នាក់ត្រូវបានកម្លាំងជំនាញគយ និងរដ្ឋាករ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឃាត់ខ្លួនភ្លាមៗ ខណៈប៉ុនប៉ងរត់ពន្ធសារធាតុញៀនចេញពីកម្ពុជា ជាមួយវត្ថុតាងជាក់ស្ដែងជារុក្ខជាតិក្រៀម (សង្ស័យជាកញ្ឆា) ចំនួន ៧១ ដុំ ដែលមានទម្ងន់សុទ្ធដល់ទៅ ៣៤,៥ គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៥:២៥ នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចស្ថានីយអ្នកដំណើរចេញ ដោយផ្អែកលើការវិភាគទិន្នន័យច្បាស់ការពីប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) គួបផ្សំនឹងភាពមិនប្រក្រតីដែលចាប់បានតាមរយៈម៉ាស៊ីនស្កេនត្រួតពិនិត្យ។

ក្រោយបញ្ចប់កំណត់ហេតុ និងនីតិវិធីបឋម មន្ត្រីគយបានបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។ ជោគជ័យនៃប្រតិបត្តិការនេះ គឺជាការឆ្លុះបញ្ចាំងពីវិធានការដ៏ម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់របស់សមត្ថកិច្ចកម្ពុជា ក្នុងការទប់ស្កាត់រាល់សកម្មភាពជួញដូរ និងរត់ពន្ធគ្រឿងញៀនឆ្លងដែន៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…