跳至正文
西哈努克省电视台 · 官方网站
登录

ប្រមុខការពារជាតិកម្ពុជានិងអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦

历史原文 · 暂无当前语言译文

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

តបតាមការអញ្ជើញរបស់ឯកឧត្តម Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួប ប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ព្រមទាំងជួបពិភាក្សាការងារ ជាមួយមន្ត្រីយោធានៃកងទ័ពអូស្ត្រាលីមួយចំនួន ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីនូវទំនាក់ ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីក ចម្រើនជាលំដាប់។ដោយ៖ សុភ័ក្រ្ត

评论

正在加载评论…